រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យស្ថានភាពព្រែកតាពៅ ក្រុងបាវិត

  • 76
  • ដោយ Admin

អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យស្ថានភាពព្រែកតាពៅ សង្កាត់បាវិត ក្រុងបាវិត ដើម្បីកំណត់​ និងចុះបញ្ជីជាសម្បត្តិរដ្ឋ

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ហែម ពិសិដ្ឋ និងឯកឧត្តម​ សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យការអភិវឌ្ឍហេត្ថារចនាសម្ព័ន្ធផ្លូវថ្នល់​ និងស្ថានភាពព្រែកតាពៅ ក្នុងសង្កាត់បាវិត ក្រុងបាវិត​ ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន លោកប្រធាន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្ត លោកអភិបាលរងក្រុងបាវិត លោកអនុប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត លោកប្រធានការិយាល័យនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មនិងភូមិបាលក្រុងបាវិត និងអាជ្ញាធរភូមិ សង្កាត់ពាក់ព័ន្ធផងដែរ។

អត្ថបទទាក់ទង