រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម​ ហែម​ ពិសិដ្ឋ​ បានដឹកនាំក្រុមការងារអញ្ជេីញចុះពិនិត្យមេីលវឌ្ឍនភាព​ ដំណេីរការអភិវឌ្ឍន៍​ (ការជីកស្រះ​ ធ្វេីផ្ទះ​ ធ្វេីផ្លូវ)

  • 52
  • ដោយ Admin

នៅព្រឹកថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០២៤នេះ​ ឯកឧត្ដម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបានដឹកនាំក្រុមការងារអញ្ជេីញចុះពិនិត្យមេីលវឌ្ឍនភាព​ ដំណេីរការអភិវឌ្ឍន៍​ (ការជីកស្រះ​ ធ្វេីផ្ទះ​ ធ្វេីផ្លូវ)នៅទីតាំងដីសម្បទានសង្គមកិច្ច​ នៅស្រុកចន្ទ្រា​ និងស្រុកកំពង់រោទិ៍​ ដែលកំពុងដំណេីរការសាងសង់សម្រាប់ផ្តល់ជូនគ្រួសារយោធិន នគរបាលការពារព្រំដែន គ្រួសារអតីយុទ្ធជន និវត្តជន និងប្រជាពលរដ្ឋក្រីក្រ ដែលបានដាក់ពាក្យស្នើសុំ។

អញ្ជើញចូលរួមអមដំណេីរក្នុងឱកាសនោះមានលោកប្រធានមន្ទីរពាក់ព័ន្ធ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងស្វាយរៀង លោកនាយទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលរង​ ស្រុកចន្ទ្រា-ស្រុកកំពង់រោទិ៍​ លោកប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ចសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង