រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​បណ្ឌិត​ តូច​ ប៉ូលីវ៉ា បានដឹកនាំកិច្ចប្រជុំវាយតម្លៃលេីការតាំងស៊ប់មន្ត្រីកម្មសិក្សា​ឆ្នាំ២០២២​ នៃក្របខ័ណ្ឌក្រសួងសុខាភិបាល

  • 25
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ​ ឯកឧត្តម​បណ្ឌិត​ តូច​ ប៉ូលីវ៉ា​ និងឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានដឹកនាំកិច្ចប្រជុំវាយតម្លៃលេីការតាំងស៊ប់មន្ត្រីកម្មសិក្សា​ឆ្នាំ២០២២​ នៃក្របខ័ណ្ឌក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះមានអញ្ជេីញចូលរួមពី​លោក​ គុជ​ ស៉ីថា​ ប្រធានមន្ទីរសុខាភិបាលខេត្ត​,​ លោក​ ឈៀង​ សុធា​ នាយកទីចាត់ការធនធានមនុស្សសាលាខេត្ត​, លោក​ ចាន់​ ដារ៉ា​ ប្រធានមន្ទីរពេទ្យខេត្ត​ ព្រមទាំងលោកប្រធានមន្ទីរពេទ្យបង្អែកពាក់ព័ន្ធនានាសរុប៤១នាក់។

អត្ថបទទាក់ទង