រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ កើត រិទ្ធបានអញ្ជេីញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អាគារសាលាដំបូងនិងអយ្យការអមសាលាដំបូង

  • 101
  • ដោយ Admin

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អាគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង

នៅរសៀលថ្ងៃទី២​ ខែឧសភា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អាគារសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដែលមានកម្ពស់៣ជាន់​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌។

ពិធីនេះក៏មានការចូលរួមពីប្រតិភូអមដំណើរនៃក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានសាលាដំបូងខេត្ត​ ឯកឧត្តម​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោក លោកស្រី អនុប្រធានសាលាដំបូង លោកចៅក្រម លោកព្រះរាជអាជ្ញារង លោកប្រធាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល ក្រឡាបញ្ជី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា ពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលាដំបូងខេត្ត​ និងអយ្យការអមសាលាដំបូងខេត្តនេះ បានប្រព្រឹត្តធ្វើទៅតាមគន្លងប្រពៃណី ទំនៀមទម្លាប់នៃ ព្រះពុទ្ធសាសនា ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃ​យើងដែលបានគោរពបដិបត្តិតរៀងមក​ ដេីម្បីសុំសេចក្តីសុខសប្បាយ៕

អត្ថបទទាក់ទង