រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សាយ សំអាល់ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាករណីអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត

  • 72
  • ដោយ Admin

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀងបានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាករណីអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់។

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ ព្រមទាំងគណៈប្រតិភូក្រសួង​ ឯកឧត្តមអភិបាលរងខេត្ត​ លោកប្រធានមន្ទីរ​ អង្គភាពនានាក្នុងខេត្ត​ លោកអភិបាលក្រុង/ស្រុកទាំង៨ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត​។

សូមជម្រាបជូនថា​ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង​។ ទន្ទឹមនេះ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា​ កិច្ចការដ៏សំខាន់នេះ​ មិនអាចអនុវត្តតែម្នាក់ឯងបានទេគឺត្រូវមានការឯកភាពគ្នាចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទើបការងារដំណើរការដោយរលូននិងមានប្រសិទ្ធភាព។

អត្ថបទទាក់ទង