រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោក​ សេង សីលា បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំ​ និងចុះពិនិត្យ វាយតម្លៃសមិទ្ធកម្មនូវ ផែនការអភិវឌ្ឍន៍ទេសចរណ៍

  • 25
  • ដោយ Admin

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ លោក​ សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត និងឯកឧត្តម​ ម៉ែន ភារម្យ​ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំ​ និងចុះពិនិត្យ វាយតម្លៃសមិទ្ធកម្មនូវ ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ នៅក្នុងឱកាសនោះក៏មានការចូលរួមពីគណះប្រតិភូក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តស្វាយរៀង។

ចំពោះទីតាំងដែលត្រូវចុះពិនិត្យ និងវាយតម្លៃផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ចំនួន០៥ ទីតាំងរួមមាន៖

1). សាងសង់មណ្ឌលព័ត៌មានទេសចរណ៍នៅលើទីតាំងដែលសាលាខេត្តបានកំណត់ទុកអោយមន្ទីរទេសចរណ៍។

2). រៀបចំច្រាំងទន្លេ ស្ទឹង ព្រែក និងកែលម្អ ថែទាំសួនច្បារ ក្នុងក្រុង។

3). សិក្សា និងរៀបចំបង្គន់អនាម័យសាធារណៈក្នុងក្រុង។

4). រៀបចំកែសម្រួលផែនទីទេសចរណ៍ខេត្តស្វាយរៀងនិងលើកស្លាកផ្ទាំងប៉ាណូផ្សព្វផ្សាយតាមតំបន់សំខាន់ៗក្នុងខេត្ត។

5). អភិវឌ្ឍន៍ផ្លូវលំចូលទស្សនា នៅតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ រមណីយដ្ឋានទេសចរណ៍ ប្រាសាទព្រៃបាសាក់។

អត្ថបទទាក់ទង