រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអនុញ្ញាតឲ្យប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងប្រតិភូ ជួបសម្តែងការគួសម

  • 29
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យឯកឧត្តម បណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងប្រតិភូ ជួបសម្តែងការគួសម និងបង្ហាញវត្តមានថ្នាក់ដឹកនាំរបស់សមាគមប្រចាំខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្តមអភិបាលរងខេត្ត លោកប្រធាន អនុប្រធាន និងប្រតិភូជាសមាជិកសមាគម ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការកោតសសេីរ​ និងការគាំទ្រចំពោះវឌ្ឍនភាពលទ្ធផលការងារជាច្រើនដែលសមាគមសម្ព័ន្ធអ្នកសាព័ត៌មានឯករាជសម្រេចបានក្នុងការបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋមានដូចជា ការងារសប្បុរសធម៌ ការឆ្លើយតបនិងព័ត៌មានក្លែងក្លាយជាដើម និងសូមបន្តលើកទឹកចិត្តគាំទ្រ ដល់សម្មភាពការសង្គមរបស់សមាគមបន្តទៀត ជាមួយរដ្ឋបាលខេត្តស្វាយរៀងដើម្បីជាប្រយោជន៍រួមសម្រាប់សង្គមជាតិ។

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានឱ្យដឹងថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាសមាគមក្រៅរដ្ឋាភិបាលបង្កើតឡើងដោយក្រុមយុវជនជាបញ្ញាវន្តខ្មែរ និងក្រុមអ្នកមានអាជីព បទពិសោធលើវិស័យសារព័ត៌មានជាច្រើនឆ្នាំ ពិសេសជាក្រុមយុវជនដែលស្រឡាញ់ការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ វប្បធម៌ វិស័យសារព័ត៌មាន និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលត្រូវបានប្រកាសអនុញ្ញាតពីក្រសួងមហាផ្ទៃ លេខ១០៥៩ប្រកចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងទទួលបានការអនុញ្ញាតលើវិស័យសារព័ត៌មានពីក្រសួងព័ត៌មានចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តមបន្ថែមថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងក្នុងគោលបំណងដើម្បីចងក្រងអង្គភាពសារសារព័ត៌មាន និងកៀរគរអ្នកសារព័ត៌មានសិស្សនិស្សិត យុវជន ពលរដ្ឋ រួមគ្នាពង្រឹងគុណភាព នៃការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ស្តីពី របបសារព័ត៌មានបណ្តុះបណ្តាលជំនាញសារព័ត៌មាន ផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយ និងជំរុញគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផ្សព្វផ្សាយសមិទ្ធផលនានារបស់ថ្នាក់ក្រោមជាតិ និងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ក្រោមដំបូលនៃសន្តិភាពតែមួយ៕

អត្ថបទទាក់ទង