រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានអញ្ជើញចូលរួមកិច្ចពិភាក្សារវាងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងវិស័យឯកជន

  • 102
  • ដោយ Admin

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ត​ម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបានថ្លែងថា ដើម្បីគៀរគរអ្នកវិនិយោគមកបណ្តាក់ទុនកាន់តែច្រើន ជាពិសេសក្រុមហ៊ុនធំៗដែលប្រើប្រាស់បច្ចេកទេសខ្ពស់ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លុះត្រាខេត្តយើងមានអ្នកជំនាញច្រើន មានអ្នកបច្ចេកទេស ដែលមានវិជ្ជាជីវៈច្បាស់ត្រូវពឹងផ្អែកទាំងស្រុងទៅលើវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

ការថ្លែងបែបនេះរបស់ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចពិភាក្សារវាងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងវិស័យឯកជន ក្នុងការផ្សព្វផ្សាយនឹងយល់ដឹងបន្ថែមអំពីគ្រឹះស្ថាន និងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថាននិងវិស័យឧស្សាហកម្ម នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ។

កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី យឹម ពេជម៉ាលីកា អគ្គនាយករង និងជាប្រធានគ្រប់គ្រងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង S4C ,លោកមុត ចិន្តានាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង,លោក លោកស្រីដែលជាមន្ទីរពាក់ពន្ធ័ ,លោក យឹម បូរីយុទ្ធ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង,លោក នាយកគ្រឹះស្ថានអបវ មកពីខេត្តព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង, តំណាង ក្រុមហ៊ុន ខាតថាយអឺ,តំណាង វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរកម្ពុជា CGTI ,លោក លោកស្រី តំណាងរោងចក្រ សហគ្រាស អ្នកប្រើប្រាស់កម្លាំងពលកម្ម និងសិស្ស និស្សិត ចូលរួមសរុប១៦០នាក់៕

អត្ថបទទាក់ទង