រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ បានអញ្ជេីញពិនិត្យមេីលផ្លូវមួយចំនួននៅក្នុងក្រុងបាវិត​ និងស្រុកស្វាយទាប

  • 94
  • ដោយ Admin

នៅថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ និងឯកឧត្តម​ សរ​ សុដានី​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្ដម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបានអញ្ជេីញពិនិត្យទីតាំងបង្គោលអគ្គិសនីបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ស្ថិតក្នុងក្រុងបាវិត​ និងពិនិត្យដំណេីការអាងប្រព្រឹត្តកម្មចម្រោះទឹកកង្វក់ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន​ ព្រមទាំងបានអញ្ជេីញពិនិត្យមេីលផ្លូវមួយចំនួននៅក្នុងក្រុងបាវិត​ និងស្រុកស្វាយទាប​ ដេីម្បីត្រៀមជួសជុល និងស្ថាបនាផ្លូវថ្មី។

មានវត្តមានអញ្ជេីញចូលរួមក្នុងឱកាសនោះដែររួមមានលោកប្រធានមន្ទីរ-អង្គភាព​ពាក់ព័ន្ធ​ លោកអភិបាលរងក្រុងបាវិត​ លោកនាយក​ នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោកប្រធាន​ អនុប្រធានអគ្គិសនីច្រកម្ទេស​ ក្រុងបាវិត​ តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង