រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម​ សរ​ សុដានី​ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាយសួនច្បារមាត់ទន្លេវ៉ៃគោ

  • 128
  • ដោយ Admin

នៅថ្ងៃទីរសៀលថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២៤នេះ​ ឯកឧត្ដម​ សរ​ សុដានី​ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាយសួនច្បារមាត់ទន្លេវ៉ៃគោ(ទំនប់តាណេង​ ច្រាំងតាបុល​)​ និងសណ្តាប់ធ្នាប់របៀបរៀបរយនៅទីតាំងជុំវិញផ្សារវាលយន្ត​ ជាពិសេសការលក់ដូរដែលលោភមកលេីដីចំណីផ្លូវធារណៈ។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីរលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ មន្ទីរ-អង្គភាពពាក់ព័ន្ធ​ លោកអភិបាលរងក្រុង​ស្វាយរៀង​ លោកអធិការក្រុងស្វាយរៀង​ លោកមេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង​ លោកស្រីចៅសង្កាត់ស្វាយរៀង​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង