រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន កល្យាណ បានអញ្ចើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន យុទ្ធវិធី បច្ចេកទេស អាវុធថ្មើជើង

  • 181
  • ដោយ Admin

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ចើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពលំហាត់របៀប យុទ្ធវិធី បច្ចេកទេស អាវុធថ្មើជើង និងអប់រំចិត្តសាស្ត្រដល់នាយទាហាន នាយទាហានរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង។

ឯកឧត្តមអភិបាលរងខេត្តបានថ្លែងថា ក្នុងនាមឯកឧត្តមអភិបាលខេត្តសូមចូលរួមអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺននូវថ្ងៃនេះ​ ដែលជាមោទនភាពមួយជម្រុញឲ្យយោធិននៅគ្រប់កងឯកភាពទាំងអស់ បានខិតខំប្រឹងប្រែងទៅលើចំណេះ ជំនាញ សមត្ថភាព ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង​ ក្នុងនាមជាយោធាការសុខសន្តិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមថ្លែងការកោតសរសើរ ដល់យោធិនទាំងអស់ ដែលគោរពវិន័យបានល្អ ក្នុងពេលហ្វឹកហ្វឺន ដោយសិក្ខាកាមមួយភាគធំបានក្លាយខ្លួនជាយោធិនគំរូ និងសូមជម្រុញ ដល់គ្រប់កងឯកភាពចំណុះ អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបន្តខិតខំពង្រឹងកិច្ចទំនាក់ទំនងល្អ​ជាមួយប្រទេសជាប់ព្រំដែន ហើយសហការគ្នាឲ្យបានស្អិតរមួត ជាពិសេស កងទ័ពដែលមានទីតាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែននានាដូចជាការជួញដូរគ្រឿងញៀន ការជួយដូរមនុស្សជាដើម គឺត្រូវរួមគ្នាដោះស្រាយរាល់បាតុភាព ដែលកើតមានឡើងដោយសន្តិវិធី ។

ឯកឧត្តមបន្ថែមថា នាយទាហាន និងពលទាហានទាំងអស់ត្រូវគោរព និងអនុវត្តឲ្យបានម៉ឹងម៉ាត់ ទៅតាមបទបញ្ជា និងគោលនយោបាយរបស់កងយោធពលខេមរភូមិន្ទ ជាពិសេស អនុវត្តឲ្យបានត្រឹមត្រូវ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែក ធ្វើឲ្យភូមិ.ឃុំមានសុវត្ថិភាពល្អ៕

អត្ថបទទាក់ទង