រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តជម្ពូព្រឹក្សាខេត្តស្វាយរៀង

  • 127
  • ដោយ Admin

នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តជម្ពូព្រឹក្សា ស្ថិតក្នុងសង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមសមាជិកព្រឹទ្ធសភា ឯកឧត្ដម លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព ក្រុមប្រឹក្សាក្រុងនិងគណៈអភិបាលក្រុងស្វាយរៀង ព្រះសង្ឃ យាយជី តាជី មន្ត្រីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ៕

អត្ថបទទាក់ទង