រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនប្រជាពល​រដ្ឋ

  • 246
  • ដោយ Admin

ពិធីចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនប្រជាពល​រដ្ឋចំនួ​ន​១,៣៩៧​បណ្ណ​​ នៅភូមិស៉ីកា​រ​ ឃុំ​ស្វាយយា​ ស្រុកស្វាយជ្រំ

នៅព្រឹកថ្ងៃអង្គារ១១កេីត​ ខែមាឃ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ និងឯកឧត្តម​ ឌុច​ វននីតូ​ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម​ និងសំណង់តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ សាយ​ សំអាល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគររូបណីយកម្ម​ និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនប្រជាពល​រដ្ឋនៅភូមិស៉ីកា​រ​ ឃុំ​ស្វាយយា​ ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត​ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ ឯកឧត្តម​ លោក​ លោកស្រីប្រធានមន្ទីរ​-អង្គភាពនានាក្នុងខេត្ត​ លោកអភិបាល​ អភិបាលរងស្រុកស្វាយជ្រំ​ និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។

ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវក្តីសោនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមអនុរដ្ឋលេខាធិការ ព្រមទាំងគណៈធិបតី​ និងបងប្អូនប្រជាពលរដ្ឋដែលបានចំណាយពេលវេលាអញ្ជេីញចូលរួមកម្មធីនេះ​ ហេីយក៏ជាពេលវេលាដ៏មានអត្ថន័យសម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិស៉ីការ​ ឃុំស្វាយយា​ ដែលមន្ទីររៀបចំដែនដីបានសហការជាមួយអាជ្ញាធរ​ រៀបចំចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះ​ មានបណ្ណសរុបចំនួ​ន​១,៣៩៧​បណ្ណ​ ហេីយនិងឈានទៅសម្រេចតាមផែនការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋក្នុងឆ្នាំ២០២៥ មានក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជីសរុប​៣១៨,០០០ក្បាលដី​ ។

ឯកឧត្តមបន្តថា​ បណ្ណសម្គាល់អចលនវត្ថុដែលបងប្អូនបានទទួលនៅថ្ងៃនេះ​អាចយកទៅប្រើប្រាស់ និងចាត់ចែង បានតាមតម្រូវការចាំបាច់ ស្របតាមច្បាប់​ ហេីយត្រូវទុកដាក់ថែរក្សាឲ្យបានល្អ​ ជៀសវាងការខូចខាែតឬបាត់បង់ជាដេីម។

ឯកឧត្តមបានសំណូមពរដល់អាណាព្យាបាលត្រូវអប់រំណែនាំកូនចៅជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន​ បងធំ​ បងតូច​ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ​ ដេីម្បីអនាគតគ្រួសារ​ និងសង្គមជាតិយេីង។​ ម្យ៉ាងទៀតសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវចូលគោរពច្បាប់ចរាចរណ៍អោយត្រឹមត្រូវគ្រប់ៗគ្នា។

អត្ថបទទាក់ទង