រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍សា បានអញ្ជើញជាអធិបតីក្នុងកម្មពិធីសម្ពោធក្លោងទ្វានិងសមិទ្ធផលនានានៅក្នុងវត្តឈើទាល

  • 225
  • ដោយ Admin

នៅព្រឹកថ្ងៃសៅរ៍ទី១៧ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធក្លោងទ្វា​ ព្រមទាំងសមិទ្ធផលនានានៅក្នុងវត្តឈេីទាល ស្ថិតនៅភូមិសង្គម​ ឃុំគគីសោម ស្រុកស្វាយទាប​។

ពិធីមានការនិមន្ត​ និងអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត​ ឯកឧត្តម​ លោកជំទាវ​ ជាសប្បុរសជន​ លោកប្រធានមន្ទីរនានាក្នុងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ គណៈអភិបាលស្រុក​ ក្រុមប្រឹក្សាស្រុក​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ លោកយាយ​ លោកតា​ ព្រះសង្ឃ​ និងប្រជាពលរដ្ឋចូលរួមសរុបប្រមាណ​៣៥៧​ អង្គ/នាក់។

មានប្រសាសន៍ទៅកាន់ពិធិធីនេះឯកឧត្ត​មអភិបាលខេត្តបានថ្លែងនូវក្តីរំភេីបរីករាយដោយបានឃេីញនូវសមិទ្ធផលជាច្រេីនបានកេីតឡេីងនូវវត្តឈេីទាលនេះ​ ក្នុងនោះក៏សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ​ ព្រះចៅអធិការ​ គណៈកម្មាធិការអាចារ្យវត្ត​ ក៏ដូចជាពុទ្ធបរិស័ទ​្ធ​ និងសប្បុរសជនទាំងអស់​ដែលបាន​បរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រេីន​ផ្តល់ជូននូវសមិទ្ធផលនានានៅក្នុងវត្តដែលយេីងបានឃេីញ​ និងមកសម្ពោធនូវថ្ងែនេះ។

ឯកឧត្តមបន្តថា​ កត្តាសន្តិភាព​ និងស្ថិរភាពដែលជាមនុញ្ញផលនៃគោលនយោបាយឈ្នះ​ ឈ្នះ​ គួបផ្សំនិងនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល​ ក្នុងការប្រែក្លាយតំបន់អតីតសមរភូមិ​ និងតំបន់ព្រំដែនទៅជាតំបន់សន្តិភាព​ មិត្តភាព​ សហប្រតិបត្តិការ​ទាំងសន្តិសុខសណ្តាប់ក្នុងខេត្តនៅតាមតំបន់ព្រំដែនជាមួយប្រទេសជិតខាង។​ ម្យ៉ាងទៀត ខេត្តស្វាយរៀងយេីងនាពេលបច្ចុប្បន្ន​ ខុសពីជាង៤០ឆ្នាំមុន​ ដែលនេះជាគុណតម្លៃ​ នៃសន្តិភាពដែលគណបក្សប្រជាជនកម្ពុជាមានសម្តេចតេជោ​ ហ៊ុន​ សែន​ ជាប្រធានគណបក្ស​ បានខិតខំរកបានដោយលំបាកសម្រាប់ប្រជាជន​ និងប្រទេសជាតិ​​ ហេីយបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ​ និងអភិវឌ្ឍន៍​ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ​ និងប៉ិនប្រសប់​ពីសំណាក់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានអំពាវនាវនូវបញ្ហាសំខាន់ៗមួយចំនួនដល់អាជ្ញាធរក៏ដូចជាប្រពលរដ្ឋដូចខាងក្រោម​ ៖

១.អាណាព្យាបាលត្រូវអប់រំណែនាំកូនចៅជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន​ បងធំ​ បងតូច​ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ​ ដេីម្បីអនាគតគ្រួសារ​ និងសង្គមជាតិយេីង។

២.អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ និងឪពុកម្តាយគ្រប់រូប​ ត្រូវចូលរួមផ្សព្វផ្សាយ​ អំពីការគោរពច្បាប់ចរាចរណ៍អោយត្រឹមត្រូវគ្រប់ៗគ្នា។

៣.បន្តរួមគ្នាថែរក្សាការពារនូវសុខសន្តិភាព​ ដែលមាននៅក្នុងដៃ​ ជាពិសេសត្រូវមានជំនឿជឿជាក់លេីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល​ ហេីយប្រឆាំងដាច់ចំពោះជនអគតិទាំងឡាយណាដែលមានបំណងចង់បំផ្លាញសន្តិភាព។

៤.​ រួមគ្នាថែរក្សាសមិទ្ធផលនានាដែលមានស្រាប់​ ជាពិសេសសមិទ្ធផលដែលនៅក្នុងវត្តអារាមត្រូវថែរក្សាឲ្យបានគង់វង្ស។

៥.អាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ទៅលេីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ការបង្រ្កាបល្បែងស៉ីសងខុសច្បាប់​ និងអំពេីអសន្តិសុខផ្សេងៗទៀត។

៦.អាជ្ញាត្រូវបន្តតាមដានការបង្ករបង្កេីនផលស្រូវរបស់ប្រជាពលរដ្ឋ​ នឹងដោះស្រាយ​បញ្ហាប្រឈមនានាដូចជាការខ្វះខាតទឹកធ្វេីស្រែជាដេីម។ ៧.ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពង់របស់សម្តេច​បវរធិបតី​ ហ៊ុ​ន​ ម៉ាណែត​ អាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់យុជនយេីង​ ពិសេសអ្នកដែលមានជីវភាពខ្វះខាត​ គ្រួសាររងហានិភ័យ​ ត្រូវមកដាក់ពាក្សចូលសិក្សាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ​ និងបច្ចេកនៅសាលាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង​ សិក្សាដោយឥតគិថ្លៃ​ ព្រមទាំងបានថវិកាឧបត្ថម្ភប្រចាំខែថែមទៀតផង។

ជាចុងបញ្ចប់នៃពិធីនេះ​​ ឯកឧត្តម​អភិបាលខេត្ត​ បានចូលរួមនូវបច្ច័យក៏សាងវត្តចំនួន៥លានរៀល​ និងចែកអំណោយមួយចំនួនទៀតដល់យាយជី​ តាជី​ ប្រជាពលរដ្ឋ​ និងសិស្សានុសិស្សដែលបានអញ្ជេីញចូលរួមក្នុងកម្មវិធីនេះផងដែរ។

អត្ថបទទាក់ទង