រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានដឹកនាំប្រតិភូខេត្តចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ​ លោកយាយឧបាសិកា សូ ប៉ាក់ស៊ី ត្រូវជាម្តាយក្មេកលោកឧត្តមសេនីយ៍ត្រី

  • 181
  • ដោយ Admin

នៅថ្ងៃសៅរ៍១កេីត​ ខែមាឃ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានដឹកនាំប្រតិភូខេត្តចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ​ លោកយាយឧបាសិកា សូ ប៉ាក់ស៊ី ត្រូវជាម្តាយក្មេកលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណៈនៅថ្ងៃចន្ទ ១១រោចខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ​ ពិធីបុណ្យបានប្រព្រឹត្តទៅនៅគេហដ្ឋានជិតផ្លូវជាតិលេខ១ ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង​ ព្រមទាំងបានចូលរួមបច្ច័យបុណ្យ ចំនួន ៥.០០០.០០០៛។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងប្រតិភូអមដំណេីសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកយាយឧបាសិកា សូ ប៉ាក់ស៊ី ឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង