រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

​​ឯកឧត្តម​ ស​រ​ សុដានី​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការរៀបចំគម្រោងប្រពន្ធលូនិងស្ថានីយប្រព្រឹត្តទឹកកខ្វក់

  • 260
  • ដោយ Admin

នៅព្រឹកថ្ងៃទី០៩​ ខែកុម្ភះ​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង​ និងឯកឧត្តម​ ស​រ​ សុដានី​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការរៀបចំគម្រោងប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្ដកម្មទឹកកខ្វក់ក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ​ ស្ថិតនៅក្រុងបាវិត​ ខេត្តស្វាយរៀង។

មានវត្តមានចូលរួមក្នុងឱកាសនោះមាន​ ឯកឧត្តម លោក លោកស្រី ជាប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន​ លោកនាយករដ្ឋបាលសាលាខេត្ដ​ លោកអភិបាលក្រុងបាវិត​ លោកប្រធានមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត​ លោកនាយកទីចាត់ការអន្ដរវិស័យសាលាខេត្ដ​ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ដ​ តំណាងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត និងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង