រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ កល្យាណ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព

  • 232
  • ដោយ Admin

នៅព្រឹកថ្ងៃទី៦​ ខែកុម្ភះ​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ម៉ែន​ កល្យាណ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងលោក​ សុខ​ សាគុន​ ប្រធាន​ គ​ ខ​ ប​ ខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះបានពិភាក្សា​ និងផ្សព្វផ្សាយទៅលេីចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖

១-ផ្សព្វផ្សាយលិខិតលេខ០០២ ស្តីពីការរបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមភូមិភាគ ការដាក់ ការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសង្កេតការណ៌តាមការិយាល័យបោះឆ្នោត និងរាប់ន្លឹកឆ្នោត

២-ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត

៣-ការឃោសនាបោះឆ្នោត

៤-បទអន្តរគមន៌ភាគីពាក់ព័ន្ធ

៥-មតិសំណេះសំណាល និងបិទកម្មពិធី របស់ ឯកឧត្តម ម៉ែន​ កល្យាណ អភិបាលរងខេត្តស្វាយរៀង​ ជាពិសេសពង្រឹងការរៀបចំសន្តិសុខសុវត្ថភាពដល់ការបោះឆ្នោត​ ។

អត្ថបទទាក់ទង