រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯក​ឧត្តម ប៉េង​ ពោធិ៍សា បានអញ្ជើញចូលរួមពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមនៅខេត្តឡុងអាន​

  • 170
  • ដោយ Admin

តបតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃសុក្រ៨រោច ខែបុស្ស ឆ្នាំថោះ​ បញ្ចស័ក​​ ព.ស ២៥៦៧​ ត្រូវនឹងថ្ងៃទី២​ ខែកុម្ភះ ឆ្នាំ២០២៤នេះ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភបាលខេត្តស្វាយរៀង​ និងឯកឧត្តម​ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងតំណាងឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានដឹកនាំគណៈប្រតិភូខេត្តស្វាយរៀងអញ្ជើញចូលរួមពិធីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមនៅខេត្តឡុងអាន​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។សូមជម្រាបជូនថា​ ជារៀងរាល់ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រជាជនវៀតណាម គណៈប្រតិភូខេត្តស្វាយរៀង រួមទាំងប្រតិភូខេត្តព្រៃវែង​ តែងតែចូលរួមជូនពរអបអរសាទរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម នៅខេត្តឡុងអាន ក្នុងនាមជាខេត្តភូមិផងរបងជិតគ្នា ដែលមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ​រឹងមាំរវាងប្រទេសយើងទាំងពីរ ក៏ដូចជាខេត្ត យើងទាំងសងក្នុងការចូលរួមបន្តពូនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាបងប្អូនល្អ សហប្រតិបត្តិការ លើគ្រប់វិស័យ ទន្ទឹមនឹងកាលានុវត្តភាពថ្មីៗបន្ថែមទៀតក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតាមតំបន់ព្រំដែនប្រកបដោយ ចំណងមិត្តភាព ភាតរភាព សន្តិភាពនិងកិច្ចសហប្រតិបត្តិការ។

អត្ថបទទាក់ទង