រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម​ ប៉េង​ ពោធិ៍សា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម

  • 201
  • ដោយ Admin

តបតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជនខេត្តតៃនិញ​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃព្រហស្បតិ៍១៥កេីត​ ខែបុស្ស ឆ្នាំថោះ​ បញ្ចស័ក​ ព.ស ២៥៦៧​ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្ដម​ ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ ព្រមទាំងមានប្រធានប្រតិភូជាថ្នាក់ដឹកនាំខេត្ត​ព្រៃវែង​ ខេត្តត្បូងឃ្មុំ​ និងខេត្តកំពង់ចាម​ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមស្ថិតនៅទីរួមខេត្តតៃនិញ​ ប្រទេសវៀតណាម ។

សូមជម្រាបជូនថា​ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រជាជនវៀតណាម គណៈប្រតិភូខេត្តស្វាយរៀង រួមទាំងខេត្ត​ព្រៃវែង​ ខេត្តត្បូងឃ្មុំ​ និងខេត្តកំពង់ចាម​ តែងតែចូលរួមជូនពរអបអរសាទរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម នៅខេត្តតៃនិញ​ ក្នុងនាមជាខេត្តភូមិផងរបងជិតគ្នា ដែលមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ​រឹងមាំរវាងប្រទេសយើងទាំងពីរ ក៏ដូចជាខេត្តយើងទាំងសងខាងក្នុងការចូលរួមបន្តពូនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាបងប្អូនល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទន្ទឹមនឹងកាលានុវត្តភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតាមតំបន់ព្រំដែនប្រកបដោយ សន្តិភាព មិត្តភាព ភាតរភាព និងចីរភាពតទៅ។

អត្ថបទទាក់ទង