រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាលើការអនុវត្តដោះស្រាយផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន

  • 218
  • ដោយ Admin

កិច្ចប្រជុំពិភាក្សាលើការអនុវត្តដោះស្រាយផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងវិបាវិត​ ខេត្តស្វាយរៀង

​នៅព្រឹកថ្ងៃព្រហស្បតិ៍១កេីត​ ខែបុស្ស​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស​ ២៥៦៧​ ត្រូវនឹងថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០២៤នេះ​ ឯកឧត្ដម ប៉េង​ ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ និងឯកឧត្តមបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម អុឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តដោះស្រាយផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន​ ឯកឧត្តមអភិបាលរងខេត្ត​ ឯកឧត្តម​ លោក​ លោកស្រី​ ​ប្រតិភូក្រសួងស្ថាប័នពាក់ព័ន្ធ​ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ លោកអភិបាលក្រុង-ស្រុកពាក់ព័ន្ធទាំង៨​តំណាងក្រុមហ៊ុនសាងសង់ផ្លូវ​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះ បានផ្តល់ឱកាសដល់ក្រុង-ស្រុកនិងអាជ្ញាធរពាក់ព័ន្ធលេីកឡេីងពីបញ្ហាផ្សេង​ៗពាក់ព័ន្ធ​នឹងការស្ថាបនាផ្លូវល្បឿននេះ​ ក្នុងនោះកិច្ចប្រជុំបានពិនិត្យពិភាក្សាទាក់ទងនឹង អាទិភាពសម្រាប់ផែនការបណ្តាញផ្លូវទូទៅនៃគម្រោងផ្លូវ ភ្នំពេញ-បាវិត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាផែនការនៃការតភ្ជាប់ដែលពាក់ព័ន្ធ​ និងបានលើកឡើងពីវឌ្ឍនភាពការងារនានា​ រួមមាននីតិវិធីក្នុងការដោះស្រាយផលបះពាល់​ជាដេីម សំដៅជំរុញឱ្យដំណើរការនៃគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធភាព តាមផែនការដែលបានគ្រោងទុក ជាពិសេសដើម្បីធានាបានថា ផ្លូវល្បឿនលឿនខ្សែទីពីរនេះ នឹងផ្តល់នូវសក្តានុភាពខ្ពស់ សម្រាប់ការប្រើប្រាស់នាពេលអនាគត។

អត្ថបទទាក់ទង