រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍សា បានអញ្ជើញពិនិត្យវឌ្ឍនភាពវិស័យធនធានទឹកក៏ដូចការរៀបចំផែនការស្តានិងពង្រីកវិសាលភាពប្រព័ន្ធធារាស្រ្ត​ និងទឹកស្អាត

  • 162
  • ដោយ Admin

នៅព្រឹកពុធ៧​រោច​ ខែមគសិរ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០២៤​ នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញអមដំណេីរឯកឧត្តម​ ថោ​ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម​ ពិនិត្យវឌ្ឍនភាពវិស័យធនធានទឹកក៏ដូចការរៀបចំផែនការស្តានិងពង្រីកវិសាលភាពប្រព័ន្ធធារាស្រ្ត​ និងទឹកស្អាតជូនប្រជាពលរដ្ឋ​រួមមាន៖​

១- អាងទឹកដូនទយ ស្តុកទឹកបានចំនួន ១៧លានម៉ែត្រត្រីគុណ ស្រោចស្រពស្រូវវស្សាបាន ៦១២០ហិកតា ស្រូវប្រាំង ១៥៣៥ហិកតា ស្មើនឹង ២៥៤៨គ្រួសារ ស្ថិតនៅឃុំច្រេស ស្រុកចន្ទ្រា​ និងសង្កាត់ព្រៃអង្គុញ​ ក្រុងបាវិត។

២-​ អាងទឹកកំពង់ជ្រៃ ស្តុកទឹកបាន១១.៣លានម៉ែត្រត្រីគុណ ស្រោចស្រពស្រូវវស្សាបាន១៥២៨០ហិកតា ស្រូវប្រាំង១២៨៣ហិកតា មើនឹង ១២២៣១គ្រួសារ ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង។

ទន្ទឹមនោះឯកឧត្តមរដ្ឋមន្ត្រីនិងប្រតិភូអមដំណេីបានអញ្ជេីញពិនិត្យតំបន់មួយចំនួនដែលធ្លាប់បានទទួលរងផលប៉ះពាល់ដោយសាជំនន់នូវរដូវវស្សា​ ដេីម្បីមានវិធានការក្នុងការដោះស្រាយផងដែរ។

អញ្ជេីញចូលរួមក្នុងឱកាសនោះដែររួមមាន​ ឯកឧត្តមប្រតិភូក្រសួងធនធានទឹកនិងឧតុនិយម​ ឯកឧត្តម​ភិបាលរងខេត្ត​ លោកប្រធានមន្ទីរធនធានទឹក​ និងឧតុនិយម​ លោកអភិបាលស្រុកចន្ទ្រា​ លោកអភិបាលស្រុកស្វាយជ្រំ​ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង