នៅថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលប្រជុំសួនទឹកគជ់ស្វាយព្រៃ ឯកឧត្តម សរ សុដានី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញចូលរួមក្នុងវេទិកាអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់កៅស៊ូធម្មជាតិ ក្រោមអធិបតីភាពឯកឧត្តម ប៉ុល សុផា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។វេទិកានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ មន្ត្រីតំណាងអគ្គនាយកដ្ឋានកៅស៊ូ លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងលោក លោកស្រី តំណាងសមាគម សហគមន៍ និងវិស័យឯកជនដែលជាអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់កៅស៊ូជាវត្ថុធាតុដើមក្នុងដំណើរការផលិត ។សូមបញ្ជាក់ថាវេទិកានេះរៀបចំដោយអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់កៅស៊ូបានជួបពិភាក្សា និងស្វែងយល់អំពី៖ ១-តម្រូវការការផ្គត់ផ្គង់ ២-លក្ខខណ្ឌតម្រូវស្តង់ដារផលិតកៅស៊ូសម្រាប់ជាវត្ថុធាតុដើមកែច្នៃសំបកកង់ ៣-បង្កើនជំនឿទុកចិត្តគ្នាក្នុងការធ្វើធុរកិច្ចកៅស៊ូទាំងបរិមាណ និងគុណភាព និង៤-រៀបចំយន្តការ និងរិះរកដំណោះស្រាយបញ្ហាប្រឈមទីផ្សារ ៕
ឯកឧត្តម សរ សុដានី បានអញ្ជើញចូលរួមក្នុងវេទិកាអ្នកផ្គត់ផ្គង់ និងប្រើប្រាស់កៅស៊ូធម្មជាតិ
- 742
- ដោយ Admin
អត្ថបទទាក់ទង
-
ឯកឧត្ដម ប៉េង ពោធិ៍សា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិ
- 742
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជេីញជួបប្រជុំជាមួយក្រុមការងារគណៈប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា
- 742
- ដោយ Admin
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះថ្មីមួយខ្នងជូនដល់វីរកងទ័ពនៅភូមិស្វាយទន្ទឹម
- 742
- ដោយ Admin
-
ឯកឧត្ដម ប៉េង ពោធិ៍សា បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
- 742
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើះចូលរួមកិច្ចប្រជុំពិភាក្សាអំពីជម្រើសចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
- 742
- ដោយ Admin
-
លោក ម៉ែន កល្យាណ បានអញ្ជេីញជាអធិបតីដឹកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តីពីការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព
- 742
- ដោយ Admin
-
លោក ញ៉ែម សារី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំពិធីរត់ភ្លើងគប់
- 742
- ដោយ Admin
-
លោក ម៉ែន អេង បានអញ្ជើញជាអធិបតីក្នុងការចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ទំហំ ៦៧០ហិកតា
- 742
- ដោយ Admin
-
ឯកឧត្តម ប៉េង ពោធិ៍សា បានអនុញ្ញាតអោយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃចូលជួបសម្តែងការគួរសម
- 742
- ដោយ Admin
-
គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង
- 742
- ដោយ Admin
















