រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញដឹកនាំកិច្ចប្រជុមពិភាក្សាស្តីពីមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា

  • 170
  • ដោយ Admin

នៅថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ​ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្ដីព្រាងប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តស្វាយរៀង នាសាលប្រជុំVIP ព្រៃបាសាក់ សាលាខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការចូលរួមពី លោកឧត្ដមសេនីយ៍ស្នងការរងនគរបាលខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកនាយករងទីចាត់ការធនធានមនុស្សសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត និងសហការី លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្រ្តីលេខាធិការដ្ឋានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត។

អត្ថបទទាក់ទង