រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ អេង បានអញ្ចេីញដឹកនាំក្រុមការងារ​ ចុះត្រួតពិនិត្យដីសម្បទាន​នៅ ស្រុករមាសហែក

  • 134
  • ដោយ Admin

នារសៀលថ្ងៃពុធ៩ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ចេីញដឹកនាំក្រុមការងារ​ ចុះត្រួតពិនិត្យដីសម្បទាន​ នៅភូមិតាសួស​ ឃុំត្រស់​ ស្រុករមាសហែក​ ខេត្តស្វាយរៀង​។ អញ្ចេីញចូលរួមក្នុងឱកាសនោះមាន លោក​ប្រធានមន្ទីរដែនដីនគរូបនីយកម្ម​ សំណង់​ និងសូរិយោដី​ ខេត្តស្វាយរៀង​ លោក​ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់​ និងនេសាទខេត្ត​ លោក​​អភិបាលរងស្រុករមាសហែក​ លោកស្រី​ មេឃុំតាសួស​ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ និងមន្ត្រីដែលពាក់ព័ន្ធជាច្រេីនរូបទៀត។ នៅក្នុងកិច្ចប្រជុំ​ និងការចុះត្រួតពិនិត្យដីសម្បទាននៅភូមិតាសួស​ ឃុំត្រស់​នេះដែរ ឯកឧត្តម​ ម៉ែន​ អេង​ មានប្រសាសន៍ថា​ រាល់ការសំណេីដោះស្រាយដីធ្លីរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ​គឺ ថ្នាក់ស្រុក​ ថ្នាក់ខេត្ត​ តែងតែចុះត្រួតពិនិត្យ​ និងព្យាយាមរកដំណោះស្រាយដោះជូនបងប្អូនទោះក្នុងកាល:ទេស:ណាក៏ដោយ។ ឯកឧត្តម​បន្តថា​ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី​ សូមពុកម៉ែបងប្អូន​ កុំធ្វេីការរំលងថ្នាក់ឃុំ​ ថ្នាក់ស្រុក​ ព្រោះថ្នាក់ឃុំ​ ថ្នាក់ស្រុកនេះហេីយគឺជា​អ្នកដែលរស់នៅជាប់ជាមួយពុកម៉ែបងប្អូន​ ទាំងភាពស្រណុកសុខស្រួល​ ទាំងភាពលំបាក​ គឺគាត់តែងតែចូលរួមយ៉ាងសកម្មជានិច្ចក្នុងនាមអាជ្ញាធរពាក់ព័ន្ធនិងខិតខំដោះស្រាយរាល់បញ្ហាប្រឈមដែលប្រជាពលរដ្ឋបានដាក់សំណេីរក៏ដូចជាសំណូមពរនានា។

All reactions:5252

អត្ថបទទាក់ទង