រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យគ្រឿងញៀន

  • 208
  • ដោយ Admin

នៅថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ​ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យគ្រឿងញៀន និងពង្រឹងការចុះពិនិត្យរដ្ឋបាលនៅតាមទីតាំងដែលងាយរងគ្រោះ ក្នុងខេត្តស្វាយរៀង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ អាគារ(ឃ)សាលាខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកបណ្ឌិត បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីបន្តពង្រឹង និងពង្រឹកសកម្មភាពចុះផ្សព្វផ្សាយអប់រំ ត្រួតពិនិត្យរដ្ឋបាល និងធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មដែលងាយទទួលរងគ្រោះ ដើម្បីចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត សំដៅកាត់បន្ថយ និងលុបបំបាត់រាល់សកម្មភាពលួចលាក់កែច្នៃសារធាតុគីមីផ្សំ ការចរាចរ ប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់នៅតាមមូលដ្ឋាន ជាពិសេសនៅតាមទីតាំងក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល បៀហ្គាឌែន ហាងម៉ាស្សាស្ទីម កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល និងច្រកចេញចូលឆ្លងកាត់ព្រំដែននៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តស្វាយរៀង ដែលជាការបង្កការភ័យខ្លាច និងបញ្ហាប្រឈមផ្សេងៗដល់ការរស់នៅប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ៖­ លោកអភិបាល ក្រុង ស្រុក ទាំង៨ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ក្រុង ស្រុក លោកឧត្ដមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្ដមសេនីយ៍ស្នងការរងនគរបាលខេត្ត លោកឧត្ដមសេនីយ៍មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕

អត្ថបទទាក់ទង