រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ កល្យាណ បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវគ្គហ្វឹកហ្វឺន​ បំប៉ន​ លំហាត់របៀប អប់រំចិត្តសាស្ត្រ​ និងក្បាច់គុន​ដល់នាយទាហាន

  • 235
  • ដោយ Admin

ពិធីបេីកវគ្គហ្វឹកហ្វឺន​ បំប៉ន​ លំហាត់របៀប អប់រំចិត្តសាស្ត្រ​ និងក្បាច់គុន​ ដល់នាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករងស្វាយរៀង

នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៣នេះ ឯកឧត្តម​ ម៉ែន​ កល្យាណ​ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម​ ប៉េង​ ពោធិ៍សា អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកឧត្តម​សេនីយ៍​ត្រី​ ថុល​ សុធី​ មេបញ្ជាការតំបន់ប្រតិបត្រការសឹករងខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបេីកវគ្គហ្វឹកហ្វឺន​ បំប៉ន​ លំហាត់របៀប អប់រំចិត្តសាស្ត្រ​ និងក្បាច់គុន​ដល់នាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលមានសិក្ខាកាមចំនួន៨០នាក់ មានរយះពេល៩២ថ្ងៃ​ ស្ថិតនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង។

ឯកឧត្តមអភិបាលរងខេត្តមានប្រសាសន៍ថា​ ពិធីបេីកវគ្គហ្វឹកហ្វឺន​ បំប៉ន​ លំហាត់របៀប អប់រំចិត្តសាស្ត្រ​ និងក្បាច់គុន​ ដល់នាយទាហាន នាយទាហានរង ពលទាហាន ដែលរៀបចំពិធីបើកវគ្គនាពេលនេះ​ គឺពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើជំនាញពិតប្រាកដ និងបម្រើឲ្យការងារប្រយុទ្ធស្របទៅតមលក្ខណះបច្ចេកទេស សំដៅលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី និងជាតិមាតុភូមិនៃយើង ។

ឯកឧត្តមបន្ថែមថា​ គោលការណ៍មួយចំនួនជាកត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យ​ គឺការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង គណៈគ្រប់គ្រងវគ្គ ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ រីឯគ្រូយោធាចារ្យត្រូវមាន និងរៀបចំឯកសារមេរៀនគ្រប់គ្រាន់ និងល្អៗ សម្រាប់អនុវត្តន៍នូវវិន័យម៉ឺងម៉ាត់ទាំងនៅក្នុងថ្នាក់ ក៏ដូចជានៅលេីទីលាន ។

តំណាងសិក្ខាកាមបានធ្វេីការប្ដេជ្ញាចិត្តខិតខំរៀនសូត្រ មានវិន័យខ្ពស់ គោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ ពេលបញ្ជប់វគ្គទទួលបានលទ្ធផលល្អ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលរងខេត្តបាននាំយកនូវថវិការបស់ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តចំនួន២លានរៀល​ ឧបត្ថម្ភ​ដល់វគ្គហ្វឹកហ្វឺននេះផងដែរ។

អត្ថបទទាក់ទង