រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញ លើកទី៥៤ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សា

  • 180
  • ដោយ Admin

កិច្ចប្រជុំសាមញ្ញ លើកទី៥៤ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នាព្រឹកថ្ងៃសុក្រ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥៤​ ឆ្នាំទី៥​ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជេីញចូលរួមពីឯកឧត្តម ប៉េង​ ពោធិ៍សា អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៣។

២. ពិនិត្យ និងអនុម័ត របាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែវិច្ឆិកា និងទិសដៅបន្តខែធ្នូ ឆ្នាំ២០២៣។

៣. ស្តាប់របាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

៤. ស្តាប់របាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២៣ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។

៥. សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៥៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣)។

អត្ថបទទាក់ទង