រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញ លើកទី៥៣ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

  • 349
  • ដោយ Admin

កិច្ចប្រជុំសាមញ្ញ លើកទី៥៣ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នៅព្រឹកថ្ងៃអង្គារ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥៣​ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ​ ថន​ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម​ រស់​ ផារិទ្ធ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកនាយក​ នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១- ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៥

២. ពិនិត្យ និងអនុម័ត របាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែតុលា និងទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៣។

៣. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលប្រតិទិននៃកិច្ចប្រជុំសាមញ្ញ ឆ្នាំទី៥

៤. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងឯកសារសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំ២០២៣ របស់ក្រុម ប្រឹក្សាខេត្ត។

៥. ការអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការ សាលាខេត្ត

៦. ស្តាប់របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

៧. ស្តាប់របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៣ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។

៨.សេចក្តីផ្សេងៗ។

អត្ថបទទាក់ទង