រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ រស់​ ផារិទ្ធ​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

  • 270
  • ដោយ Admin

នៅព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ រស់​ ផារិទ្ធ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ស្តីពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋបាលខេត្ត ស្ថិតនៅសាលប្រជុំព្រៃបាសាក់សាលាខេត្ត ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ ចំនួន ៥រូប រួមមាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរផែនការខេត្ត មន្ទីរមុខងារសាធារណៈខេត្ត មន្ទីរកិច្ចការនារីខេត្ត និងរតនាគារខេត្ត ព្រមទាំងលោក លោកស្រីនាយក នាយករងទីចាត់ការទាំង៥ អង្គភាពទាំង២ ចំណុះសាលាខេត្ត លោកនាយករដ្ឋបាលសាលាក្រុង ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ២៥ នាក់ ។

អត្ថបទទាក់ទង