រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អញ្ជើញចុះពិនិត្យវឌ្ឍនភាព​នៃការជីកប្រឡាយ​ និងការរៀបចំដាក់ប្រព័ន្ធលូរំដោះទឹក​ជូនដល់អតីតយុទ្ធជន

  • 143
  • ដោយ Admin

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត និងលោកជំទាវ​ ដួងវណ្ណា​ តំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញចុះពិនិត្យវឌ្ឍនភាព​នៃការជីកប្រឡាយ​ និងការរៀបចំដាក់ប្រព័ន្ធលូរំដោះទឹក​ជូនដល់អតីតយុទ្ធជន និវត្តន៍ជនចំនួន ៤០០គ្រួសារនៅស្រុករមាសហែក

នៅព្រឹកថ្ងៃព្រហស្បតិ៍៥កេីត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកជំទាវ​ ដួង​ វណ្ណា​ តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព​នៃការជីកប្រឡាយ​ និងការរៀបចំដាក់ប្រព័ន្ធលូរំដោះទឹក​ជូនដល់អតីតយុទ្ធជន និវត្តន៍ជនចំនួន ៤០០គ្រួសារ ដែលទទួលបានដី និងផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងឱកាសនោះដែរមាន​ ឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុករមាសហែក លោកអធិការនគរបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុក លោកមេឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

អត្ថបទទាក់ទង