រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវ យក់ ស៊ីណាត បានអញ្ជើញទៅចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល

  • 242
  • ដោយ Admin

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញទៅចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៣ នៅសាលាស្រុកស្វាយទាប ។

សូមជម្រាបជូនថា​ គម្រោងសកម្មភាពជាអាទិភាពមិនទាន់មានថវិកាគាំទ្ររបស់រដ្ឋបាលស្រុកស្វាយទាប សរុបមានចំនួន ៣៨គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៩គម្រោង ស្មើនឹង ២៣.៦៨% ក្នុងនោះគាំទ្រក្នុងគម្រោងមានចំនួន ៣គម្រោង និងគាំទ្រក្រៅគម្រោងមានចំនួន ៦គម្រោង។

ចំពោះគម្រោងសកម្មភាពជាអាទិភាពរបស់ឃុំ ដែលបានលើកឡើងមិនទាន់មានការថវិកាគាំទ្រ សរុបមានចំនួន ១៦៩គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ១១៧គម្រោង ស្មើនឹង ៦៩.២៣% ក្នុងនោះគាំទ្រក្នុងគម្រោងមានចំនួន ៤៧គម្រោង និងគាំទ្រក្រៅគម្រោងមានចំនួន ៧០គម្រោង។

វត្តមានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ មានចំនួនសរុប ៦៧នាក់ ស្រី ២៤នាក់។

អត្ថបទទាក់ទង