រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ហែម​ ពិសិដ្ឋ​​​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់ព្រំប្រទល់អាងទឹក

  • 274
  • ដោយ Admin

នៅព្រឹកថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់ព្រំប្រទល់អាងទឹកមួយចំនួនរួមមាន​ អាងទឹកបាធូ​ អាងទឹកត្រដែត​ អាងទឹកអូស្មាច់​ អាងទឹកទន្លេវ៉ៃគោក្រោម​ ស្ថិតនៅស្រុកចន្ទ្រា​,ស្រុកកំពង់រោទិ៍​,ស្រុកស្វាយទាប​,ស្រុកស្វាយជ្រំ​ និងក្រុងស្វាយរៀង។

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរ​ លោកនាយកទីចចាត់ការអន្តរវិស័យសាលាខេត្ត​ លោកប្រធានការិយាល័យគ្រប់គ្រងអភិវឌ្ឍ​ និងសំណង់សាលាខេត្ត​ លោកអភិបាលក្រុងស្រុកពាក់ព័ន្ធ​ លោកប្រធានការិយាល័យរៀបចំដែនដី​ នគររូបនីយកម្ម​ សំណង់​និងភូមិបាលសាលាក្រុង​ ស្រុកពាក់ព័ន្ធ។

អត្ថបទទាក់ទង