រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សុខ រស់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល នៅសាលាស្រុកស្វាយជ្រំ

  • 231
  • ដោយ Admin

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៣ នៅសាលាស្រុកស្វាយជ្រំ ។

វត្តអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ មានចំនួនសរុប ១០៥នាក់ ស្រី ៤២នាក់។

គម្រោងសកម្មភាពជាអាទិភាពមិនទាន់មានថវិកាគាំទ្ររបស់រដ្ឋបាលស្រុកស្វាយជ្រំ សរុបមានចំនួន ២១គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៥គម្រោង ស្មើនឹង ២៣.៨១% ។

ចំពោះគម្រោងសកម្មភាពជាអាទិភាពរបស់ឃុំ ដែលបានលើកឡើងមិនទាន់មានការថវិកាគាំទ្រ សរុបមានចំនួន ៧៧៥គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ២៨៩គម្រោង ស្មើនឹង ៣៧.២៩% (គាំទ្រក្នុងគម្រោង ចំនួន ២២៩គម្រោង ស្មើនឹង ៧៩.២៤% និងគាំទ្រក្រៅគម្រោង ចំនួន ៦០គម្រោង ស្មើនឹង ២០.៧៦% ) ។

អត្ថបទទាក់ទង