រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សុខា រ៉ាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល នៅស្រុករមាសហែក

  • 157
  • ដោយ Admin

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា​ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦ នៅស្រុករមាសហែក ។

អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ មានចំនួន១១៤នាក់ ស្រី ៣៨នាក់។

សម្រាប់គម្រោងសកម្មភាពជាអាទិភាពមិនទាន់មានថវិកាគាំទ្ររបស់រដ្ឋបាលស្រុករមាសហែក សរុបមានចំនួន ៣៥គម្រោង ក្នុងនោះមន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៧គម្រោង ស្មើនឹង ២០% ក្នុងនោះគាំទ្រក្នុងគម្រោងមានចំនួន ៥គម្រោង និងគាំទ្រក្រៅគម្រោងមានចំនួន ២គម្រោង។

ចំពោះគម្រោងសកម្មភាពជាអាទិភាពរបស់ឃុំ ដែលបានលើកឡើងមិនទាន់មានការថវិកាគាំទ្រ សរុបមានចំនួន ៨២៧គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៣០២គម្រោង ស្មើនឹង ៣៦.៥១% ក្នុងនោះគាំទ្រក្នុងគម្រោងមានចំនួន ២២២គម្រោង និងគាំទ្រក្រៅគម្រោងមានចំនួន ៨០គម្រោង។

អត្ថបទទាក់ទង