រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ រស់​ ផារិទ្ធ​ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល នៅសាលាស្រុកកំពង់រោទិ៍

  • 152
  • ដោយ Admin

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣​នេះ​ ឯកឧត្តម​ រស់​ ផារិទ្ធ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៣ នៅសាលាស្រុកកំពង់រោទិ៍ ។

សូមជម្រាបជូនថា​ គម្រោងសកម្មភាពជាអាទិភាពមិនទាន់មានថវិកាគាំទ្ររបស់រដ្ឋបាលស្រុកកំពង់រោទិ៍ ដែលបានលើកឡើងសរុបមានចំនួន ៣១គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៣គម្រោង ស្មើនឹង ៩,៦៨% ។

ចំពោះគម្រោងសកម្មភាពជាអាទិភាពរបស់ឃុំ ដែលបានលើកឡើងមិនទាន់មានការថវិកាគាំទ្រ សរុបមានចំនួន ២៥៩គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ១៥១គម្រោង ស្មើនឹង ៥៧,៣៩% (គាំទ្រក្នុងគម្រោង ចំនួន ៩៥គម្រោង ស្មើនឹង ៦២,៩១% និងគាំទ្រក្រៅគម្រោង ចំនួន ៥៦គម្រោង ស្មើនឹង ៣៧,០៩% ) ។

អត្ថបទទាក់ទង