រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន អេង បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំដើម្បីរកដំណោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រស្រុករមាសហែក

  • 139
  • ដោយ Admin

នារសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣​ ឯកឧត្តម​ ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម​ ប៉េង​ ពោធិ៍​សាអភិបាលខេត្ត​ បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំដើម្បីរកដំណោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រស្រុករមាសហែកខេត្តស្វាយរៀង។

សមាសភាពអញ្ជើញចូលរួមនៅក្នុងឱកាសនោះផងដែររួមមាន​ លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោកអភិបាលស្រុករមាសហែក​ លោកមេបញ្ជាការរង លោកស្នងការរងកងកម្លាំងទាំងបីប្រភេទ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្តលោកមេធាវីតំណាងរដ្ឋបាលខេត្តព្រមទាំងមន្ត្រីដែលមានការពាក់ព័ន្ធនានាជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះផងដែរឯកឧត្តមអភិបាលរងខេត្តក៏បានធ្វើការជំរុញដល់មន្ត្រីគ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ត្រូវសិក្សាទៅលើទិដ្ឋភាពច្បាប់ដើម្បីអនុវត្តទៅកុំឲ្យខុសទៅនិងនីតិវិធី។ ម្យ៉ាងទៀតខាងទីចាត់ការអន្តរវិស័យត្រូវពន្លឿនរាល់ឯកសារដែលមានការពាក់ព័ន្ធផ្សេងៗរៀបចំផ្ញើជូនទៅថ្នាក់ជាតិដើម្បីសុំយោបល់ក្នុងការដោះស្រាយជាពិសេសគោរពផ្ញើជូនទៅខុទ្ទកាល័យរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់រួមទាំងបងប្អូនក្រុមអ្នកសារព័ត៌មានផងដែរ​ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយនិងរួមគ្នាទទួលខុសត្រូវ។

អត្ថបទទាក់ទង