រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានអញ្ជើញចុះពិនិត្យទីតាំងដាក់ប្រព័ន្ធលូរំដោះទឹក នៅទីតាំងផ្ទះ៤០០ខ្នងរបស់អតីតយុទ្ធជន

  • 175
  • ដោយ Admin

នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងដាក់ប្រព័ន្ធលូរំដោះទឹក នៅទីតាំងផ្ទះ៤០០ខ្នងរបស់អតីតយុទ្ធជនដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន​ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅក្នុងការចុះពិនិត្យនោះផងដែរ ក៏មានការចូលរួមពីលោក អភិបាលស្រុករមាសហែក លោកស្រីមេឃុំ លោកមេភូមិ កងកម្លាំងទាំង៣ប្រភេទ និងអ្នកដែរពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម​ ម៉ែន​ អេង​ បានមានប្រសាសន៍នៅក្នុងឱកាសនោះផងដែរថា​ អាជ្ញាធរស្រុកត្រូវសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីជួយសម្រួលនិងរៀបចំកាយប្រឡាយ ដាក់លូ រំដោះទឹកចេញអោយបានឆាប់ កុំអោយប៉ះពាល់ដល់ដាំណាំ របស់បងប្អូនដែលរស់នៅតំបន់នេះ ហើយក្រុមហ៊ុនដែលទទួលធ្វើការ កាយប្រឡាយ ដាក់លូ អមសងខាងផ្លូវ ត្រូវធានាអោយបាននូវគុណភាពល្អ យូរអង្វែង។

ឯកឧត្តម ម៉ែន អេង ក៏បានបញ្ជាក់ដល់អាជ្ញាធរស្រុក ត្រូវជំរុញឱ្យពួកគាត់ខិតខំ ដាំដំណាំឱ្យបានច្រើន ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ពួកគាត់ផងដែរ៕

អត្ថបទទាក់ទង