រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកការសំអាត និងអនាម័យជនបទ

  • 163
  • ដោយ Admin

នៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSSH)តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅបន្តត្រីមាសទី៤ ឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSSH) ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ។

កិច្ចប្រជុំនេះមានការចូលរួមពី ៖ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រី អភិបាលរង ក្រុង ស្រុក ទាំង៨ តំណាងអង្គការដៃគូរនានា ព្រមទាំង លោក លោកស្រី ជាអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

អត្ថបទទាក់ទង