រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាផ្លូវទឹក​ជូនបងប្អូនប្រជាពលរដ្ឋ

  • 232
  • ដោយ Admin

បន្ទាប់ពីបញ្ចប់ការប្រជុំត្រៀមរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ដដែលនេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាផ្លូវទឹក​ជូនបងប្អូនប្រជាពលរដ្ឋនៅផ្ទះរបស់អតីតយុទ្ធជន៤០០ខ្នង​ ស្ថិតនៅភូមិជីកដី​ ឃុំអណ្តូងត្របែក​ ស្រុករមាសហែក​ ខេត្តស្វាយរៀង​ ។

កិច្ចប្រជុំនេះមាន​ការអញ្ជេីញចូលរួមពី ឯកឧត្តម​អភិបាលរងខេត្ត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោកប្រធានមន្ទីរ​-អង្គភាពនានាក្នុងខេត្ត​ តំណាងកងកម្លាំងទាំង៣​ លោកអភិបាលស្រុករមាសហែក​ លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង