រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម រស់ ផារិទ្ធ បានរៀបចំវេទិកាពិគ្រោះយោបល់ស្តីពីគម្រោងវិនិយោគ ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល

  • 159
  • ដោយ Admin

នៅថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស៏ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣

នៅសាលប្រជុំនន្ទី សាលាខេត្ត ក្រុមការងារកសាងផែនការខេត្ត ដោយមានទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ទីរផែនការខេត្ត ជាសេនាធិការ បានរៀបចំវេទិកាពិគ្រោះយោបល់ស្តីពីគម្រោងវិនិយោគ ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ ខេត្តស្វាយរៀង និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត ជាប្រធានក្រុមការងារកសាងផែនការខេត្ត និងជាតំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត លោកជំទាវ ចន្ទ សេង ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត ។

សមាសភាពអញ្ជើញចូលរួមក្នុងវេទិកានេះដែរ រួមមាន៖ អភិបាលរងទទួលបន្ទុក និងប្រធានការរិយាល័យផែនការនិងគាំទ្រឃុំសង្កាត់ ទាំង៨ ក្រុង ស្រុក, ក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត, ប្រធានឬតំណាងអង្គការសង្គមស៊ីវិល វិស័យឯកជនចំនួន៣ (អង្គការCC, អង្គការសន្តិសេនា និងអង្គការស្តារកម្ពុជា) រួមទាំងមន្ទីរជំនាញជុំវិញខេត្តទាំងអស់, ទីចាត់ការហិរញ្ញវត្ថុ, ទីចាត់ការរដ្ឋបាល ទីចាត់ការធនធានមនុស្ស ដែលមានគ្នា សរុបចំនួន៧២នាក់ ក្នុងនោះមានស្ត្រី២០នាក់ ។

អត្ថបទទាក់ទង