រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍សា បានអញ្ជើញចុះពិនិត្យការរៀបចំផែនការអភិវឌ្ឍកែលម្អរសោភ័ណភាពក្នុងក្រុងបាវិត

  • 143
  • ដោយ Admin

នៅព្រឹកថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចុះពិនិត្យការរៀបចំផែនការអភិវឌ្ឍកែលម្អរសោភ័ណភាពក្នុងក្រុងបាវិតខេត្តស្វាយរៀង​ មាន​ដូចជា​ ពិនិត្យផ្លូវសម្រាប់ថ្មេីជេីងឆ្លងកាត់ក្រោមដី​ ពិនិត្យដំណេីការច្រកទ្វាព្រំដែនអន្តរជាតិបាវិត​ ការដឹកជញ្ជូនទំនិញឆ្លងកាត់​រវាងកម្ពុជា-វៀតណាម​ ពិនិត្យទីតាំងចំណតគម្រោងផ្លូវល្បឿនលឿន​ ​ភ្នំពេញ-បាវិត ពិនិត្យទីតាំងសាងសង់អាគារអង្គភាពកងកម្លាំងទាំងបីរបស់រដ្ឋបាលក្រុងបាវិត​ និងពិនិត្យស្ថានភាពភូមិសាស្ត្រ​ ក្នុងការគ្រប់គ្រង​ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។

អញ្ជេីញចូលរួមអមដំណេីរក្នុងឱកាសនោះរួមមាន​ ឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាល លោកអភិបាល អភិបាលរងក្រុងបាវិត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងមន្ត្រីពាក់ព័ន្ធ​មួយចំនួនទៀត។

អត្ថបទទាក់ទង