រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ អេង បានអញ្ចេីញជាអធិបតីក្នុងការចុះត្រួតពិនិត្យពីការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

  • 268
  • ដោយ Admin

នៅថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣​នេះ​ ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង​តំណាង​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ចេីញជាអធិបតីក្នុងការចុះត្រួតពិនិត្យពីការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋទៅលេីការជីកប្រឡាយទឹក​ នៅផ្ទះ៤០០ខ្នង​ ក្នុងស្រុករមាសហែក​ ខេត្តស្វាយរៀង។

ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ចេីញចូលរួមពី​:​ លោក​ ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង​ លោក​ សុខ​ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រម៉ាញ់​ និងនេសាទ​ អភិបាល-​ អភិបាលរងស្រុករមាសហែក​ លោកស្រីមេឃុំ​ កងកម្លាំងប្រដាប់អាវុធ​ និងមន្ទីរដែលពាក់ព័ន្ធជាច្រេីនរូបទៀត។

តាមប្រសាសន៍​របស់ឯកឧត្តម​ បានបញ្ជាក់ថា​ក្នុងនាមជាឪពុកម្តាយប្រជាពលរដ្ឋត្រូវធ្វេីយ៉ាងណា​ នៅឱ្យបានកៀកជាមួយគាត់ជានិច្ច​ ដេីម្បីដឹងអំពីសុខទុក្ខរបស់គាត់​ ភាពងាយស្រួលរបស់គាត់​ ទាំងការរស់នៅ​ ការប្រកបមុខរបរផ្សេងៗជាដេីម។ ទន្ទឹមនោះ​ រាល់ការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ​ អាជ្ញាធរត្រូវតែក្តាប់ឱ្យបានជាប់​ អំពីទុក្ខលំបាករបស់គាត់​ និងរកដំណោះស្រាយជូនគាត់បានទាន់ពេលវេលា។

អត្ថបទទាក់ទង