រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ អេង បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងចង្អុលបង្ហាញទីតាំងដី ៣១​គ្រួសារ​

  • 297
  • ដោយ Admin

នៅថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣​នេះ​ ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង​តំណាង​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ចេីញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងចង្អុលបង្ហាញទីតាំងដី ៣១​គ្រួសារ​ ដែលមានអ្នកតំណាង៥រូប​ ស្ថិតនៅ​ ភូមិវត្ត​ និងភូមិសេរីអោ ឃុំត្រស់​ ស្រុករមាសហែក​ ខេត្តស្វាយរៀង។

ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ចេីញចូលរួមពី​:​ លោក​ ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង​ លោក​ សុខ​ សុទ្ធាវុធ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រម៉ាញ់​និងនេសាទ​ អភិបាល-​ អភិបាលរងស្រុករមាសហែក​ លោកស្រីមេឃុំ​ កងកម្លាំងប្រដាប់អាវុធ​ និងមន្ទីរដែលពាក់ព័ន្ធជាច្រេីនរូបទៀត។

តាមប្រសាសន៍​របស់ឯកឧត្តម​ បានបញ្ជាក់ថា​ បង​ប្អូនប្រជាពលរដ្ឋត្រូវមានទំនប់ចិត្តទៅលេីអជ្ញាធរ​ ឃុំ​ ស្រុក​ ដេីម្បីស្វែងរកដំណោះស្រាយជូនបងប្អូនទាំងអស់គ្នាតាមនីតិវិធីច្បាប់។

ឯកឧត្តម ម៉ែន អេង បានមានប្រសាសន៍ឱ្យដឹងថា:កិច្ចការងាររបស់រដ្ឋបាលខេត្តស្វាយរៀងគឺជាអ្នកសម្របសម្រួលពីព្រោះថារឿងដីនេះវាពាក់ព័ន្ធទៅនឹងក្រសួងកសិកម្មដែលមានតំណាងក្រសួងកសិកម្មជាអ្នកចូលមកដើម្បីត្រួតពិនិត្យហើយនិងព្យាយាមដោះស្រាយឱ្យបងប្អូន។

ឯកឧត្តម​អភិបាលរងខេត្តក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវទុកចិត្តលើរដ្ឋបាលខេត្តក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗ។ដូច្នេះហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋមានកិច្ចការអ្វីនោះត្រូវធ្វើសំណុំលិខិតក៏ដូចជាសំណើទៅតាមភូមិឃុំស្រុកក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់មិនត្រូវធ្វើរំលងរដ្ឋបាលខេត្តនោះឡើយពីព្រោះថាការដោះស្រាយគឺថ្នាក់ក្រោមជាអ្នករៀបចំសំណុំឯកសារទៅតាមផ្លូវច្បាប់។

អត្ថបទទាក់ទង