រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់ជ័យលាភី ដល់បេក្ខជនជាប់ចំណាត់ថ្នាក់ក្នុងការប្រឡងនិយាយសាធារណៈ

  • 207
  • ដោយ Admin

នាព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ​ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់ជ័យលាភី និងរង្វាន់ដល់បេក្ខជនជាប់ចំណាត់ថ្នាក់ក្នុងការប្រឡងនិយាយសាធារណៈជា(ភាសាខ្មែរ និងភាសាអង់គ្លេស) និងជជែកដេញដោលជាភាសាខ្មែរ Debate ដែលពិធីនេះធ្វើឡើងនៅបរិវេណ នៃវិទ្យាល័យ ហ៊ុនសែន ប្រសូតិ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកបណ្ឌិតអភិបាលរងខេត្តបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយក្នុងនោះ វិស័យអប់រំ ក៏មានការរីកចម្រើន គួរឱ្យកត់សម្គាល់ផងដែរ ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តក៏បានវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា ដែលបានរៀបចំកម្មវិធីនេះឡើង និងបានធ្វើការកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗ ជ័យលាភី ដែលបានខិតខំប្រឹងប្រែង ប្រកួតប្រជែងតាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រ នាពេលនេះ និងបានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹង គុណភាពអប់រំ ផ្នែកចំណេះទូទៅ ឲ្យកាន់តែប្រសើរ ដើម្បីឲ្យក្មួយៗទាំងអស់មានភាពក្លាហាន បង្កើនទំនុកចិត្ត ហ៊ាននិយាយជាសាធារណៈក្នុងចំណោម មហាជន ហ៊ានបញ្ចេញមតិយោបល់ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវខ្ពស់ ។

ទន្ទឹមនឹងនេះ​ ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹង របស់ខ្លួន ហើយនៅពេលបញ្ចប់ថ្នាក់ទី១២ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹងទូទៅ និងភាសា ហើយអាចបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនានា នៅក្នុងប្រទេស និងក្រៅប្រទេស សម្រាប់ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគតឱ្យកាន់តែមានការរីកចម្រើនបន្ថែមតទៅមុខទៀតជានិច្ចនិរន្តន៍ ។

ពិធីនេះមានការចូលរួមពី៖ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ជា ហ៊ន អភិបាល នៃគណៈអភិបាលស្រុកស្វាយទាប លោកប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុក លោកនាយក វិទ្យាល័យ ហ៊ុន សែន ប្រសូតិ លោកមេឃុំ លោកមេភូមិ លោកគ្រូ អ្នកគ្រូ យុវជន សសយក យុវជនកាកបាទក្រហមនិងអាណាព្យាបាល របស់សិស្សានុសិស្ស ថែមទៀតផង ។

អត្ថបទទាក់ទង