រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

  • 343
  • ដោយ Admin

អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ​ នៅសាលាខេត្តស្វាយរៀង​ ដឹកនាំដោយឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តបានរៀបចំការទូងស្គរ នៅវេលាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ទន្ទឹមនោះគ្រប់ទីកន្លែងក្នុងខេត្តរួមមាននៅតាម​បណ្តាមន្ទីរអង្គភាព​ រដ្ឋបាលក្រុង​-ស្រុកទាំង៨ សាលាឃុំ-សង្កាត់ វត្តអារាម សាលាបុណ្យ​ សាកលវិទ្យាល័យ​ គ្រឹះ​ស្ថាន​សិក្សា ព្រមទាំងគ្រប់ទីប្រជុំជននានា​បានរៀបចំអបអរសាទរប្រកបដោយទឹកចិត្តមោទនៈភាពជាតិ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រ​នៅនាពេលនេះ។

ពិធីនេះ​ក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ លោកប្រធានមន្ទីរ-អង្គភាព​ និងមន្ត្រីរាជការសាលាខេត្តជាច្រេីនរូបទៀត។

អត្ថបទទាក់ទង