រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍកែលម្អរសោភ័ណភាពក្នុងក្រុងស្វាយរៀង​

  • 401
  • ដោយ Admin

នៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​

បានអញ្ជេីញចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍកែលម្អរសោភ័ណភាពក្នុងក្រុងស្វាយរៀង​មាន​ដូចជា​ ទីតាំងសាងសង់អាគារធ្វេីការ​របស់រដ្ឋ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍​ ស្ថានីយបូមទឹកឆៅ និងសួនច្បារច្រាំងទន្លេ​បែកខាងជេីងផ្លូវជាតិលេខ១​ ពិនិត្យទីតាំងគម្រោងស្តាព្រែកនៀល​ ពិនិត្យទីតាំងកំពង់ផែអូស្មាច់​ និងពិនិត្យទីតាំងស្នេីសុំប័ណ្ណកម្មសិទ្ធរបស់ប្រជាពលរដ្ឋ​។ អញ្ជេីញចូលរួមអមដំណេីរក្នុងឱកាសនោះរួមមាន​ លោកអភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោក​ លោកស្រីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត​ ទីចាត់ការផែនការវិនិយោគ​ លោកអភិបាលក្រុងស្វាយរៀង​ និងលោកប្រធានមន្ទីរ-អង្គភាព​ពាក់ព័ន្ធនានាក្នុងខេត្ត។

អត្ថបទទាក់ទង