រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញចូលរួមការធ្វើបទបង្ហាញរបស់បេក្ខភាពប្រឡងប្រជែងអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ

  • 210
  • ដោយ Admin

នារសៀលថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ​ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញសាកល្បង របស់បេក្ខភាពអង្គភាពប្រឡងប្រជែងអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ របស់សាលាបឋមសិក្សាព្រះសីហនុ និងសាលាបឋមសិក្សាស្វាយជ្រំ ដែលនឹងចូលរួមប្រឡងប្រជែង នាខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ដែលពិធីនេះធ្វើឡើង នៅសាលប្រជុំព្រៃបាសាក់ VIP សាលាខេត្ត ។

ពិធីនេះមានការចូលរួមពី៖ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានការិយាល័យ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយកសាលាបឋមសិក្សាស្វាយជ្រំ លោកស្រីនាយិកាសាសាបឋមសិក្សាព្រះសីហនុ ព្រមទាំង លោក លោកស្រី មន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕

អត្ថបទទាក់ទង