រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញចូលរួមក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីសុខភាពសិក្សា…

  • 183
  • ដោយ Admin

នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង​ តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីសុខភាពសិក្សា និងបន្ស៊ីផែនការប្រត្តិបត្តិប្រចាំឆ្នាំ និងផែនការសកម្មភាពជាតិស្តីពី សុខភាពសិក្សា ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង​ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា ។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ៖ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុង/ស្រុក ទាំង៨ លោក លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុក ទាំង៨ លោកគ្រូ អ្នកគ្រូ ព្រមទាំង លោក លោកស្រី មន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

បន្ទាប់ពីនេះ ឯកឧត្តមបណ្ឌិត អភិបាលរងខេត្ត និងលោកជំទាវបណ្ឌិត អនុរដ្ឋលេខាធិការ បានអញ្ជើញទស្សនៈកិច្ចសាលាគំរូ ២រួមមាន វិទ្យាល័យ ហ៊ុនសែន ប្រសូត្រ ក្នុងស្រុកស្វាយទាប និងសាលាបឋមសិក្សា ស្វាយជ្រំ ក្នុងស្រុកស្វាយជ្រំ ទាក់ទងសុខភាពសិក្សា ថែមទៀតផង ។

អត្ថបទទាក់ទង