រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សេង សិលា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី < បដិសណ្ឋារកិច្ចល្អ ទេសចរណ៏មានសុវត្ថិភាព >

  • 258
  • ដោយ Admin

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៏ និងឯកឧត្តម សេង សិលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី < បដិសណ្ឋារកិច្ចល្អ ទេសចរណ៏មានសុវត្ថិភាព > ស្ថិតនៅទីស្នាក់ការច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត។

សូមជម្រាបជូនថា គណៈកម្មការអន្តរក្រសួងរៀបចំសិក្ខាសាលានេះឡើងដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ដែលបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលាស្តីពី បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព ជូនដល់មន្ត្រីសមត្ថកិច្ចដែលប្រចាំការនៅច្រកទ្វាររួមមាននគរបាលអន្តោប្រវេសន៍ ជាមន្ត្រីអង្គភាពពាក់ព័ន្ធសរុបអ្នកចូលរួមចំនួន១៧០ នាក់។

គោលបំណងនៃការរៀបចំសិក្ខាសាលា គឺដើម្បីពង្រឹងការយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចល្អ រួសរាយរាក់ទាក់ភ្ញៀវទេសចរនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតដែលជាច្រកទ្វារសេដ្ឋកិច្ចនិងទេសចរណ៍មួយយ៉ាងសំខាន់ក្នុងខេត្ត ដោយធានាឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពទេសចរឱ្យបានល្អប្រសើរ ព្រមទាំងមានការចូលរួមសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពទេសចរណ៍តាមគោលដៅទេសចរណ៍នានាក្នុងខេត្ត ជាពិសេសការរៀបចំទីកន្លែងត្រួតពិនិត្យចំពោះការឆ្លងកាត់របស់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរដែលឆ្លងកាត់តាមច្រកទ្វារមួយនេះ។

អត្ថបទទាក់ទង