រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធអគារ និងសមិទ្ធផលនានា

  • 133
  • ដោយ Admin

ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​បាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាចំនួន២ខ្នង​ ១០បន្ទប់​ និងសមិទ្ធផលនានានៅសាលាបឋមសិក្សាវត្តស្លា​ ក្នុងឃុំពោនកក​ ឃុំឈេីទាល​ ស្រុកស្វាយជ្រំ​ ក្រោមអធិបតីភាពដខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលជាអំណោយរបស់សមាគម រ៉ូតារី អ៊ិនទ័រណេត្យូណល់ ក្លឹប កូរ៉េ Rotary International Club Korea តាមរយៈឯកឧត្តម ចៅ ភិរិទ្ធ ប្រធានក្រុមការងារចុះ មូលដ្ឋានឃុំឈើទាល ដែលបានចំណាយថវិកាសាងសង់អស់ជាង ១០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ។

នៅក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិតបានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានបានចូលរួមក្នុងពិធីសម្ពោធនាពេលនេះ ដោយក្តីនឹករលឹក និងការគិតគូអំពីសុខទុក្ខ ប្រជាពលរដ្ឋទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងប្រាប់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពីតម្លៃនៃសុខសន្តិភាពដែលមានសព្វថ្ងៃក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យប្រទេសជាតិយើង មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ តាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយ៉ាលនៅតាមព្រំដែន។ ប្រសិនបើគ្មានសុខសន្តិភាពទេ ក៏គ្មានវត្តមានសមាគម រ៉ូតារី អ៊ិនទ័រណេត្យូណល់ ក្លឹប កូរ៉េ Rotary International Club Kore មានឱកាសចូលរួមអភិវឌ្ឍ កសាងសមិទ្ធិផលនានា ជូនបងប្អូនប្រជាពលរដ្ឋយើងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ចំពោះសមាគម រ៉ូតារី អ៊ិនទ័រណេត្យូណល់ ក្លឹប កូរ៉េ Rotary International Club Kore ក្រុមការងារចុះ មូលដ្ឋានឃុំឈើទាល អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានជួយសហការគ្នាកសាងអគារសាលាបឋមសិក្សាវត្តស្លានេះឡើង។ សម្តេចបានអំពាវឱ្យចូលរួមថែរក្សាអគារ សាលាបឋម សិក្សានេះ ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង និងបានណែនាំដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់ប្រភេទ៕

អត្ថបទទាក់ទង